ក្នុងពេលជាមួយគ្នានោះ ពិភពលោកបានកត់ត្រាករណីឆ្លងជំងឺ Covid-19 ឡើងដល់ទៅ ១.៦០២.៦៩១ ករណី ក្នុងនោះមានករណីស្លាប់ចំនួន ៩៥.៦៥៧ ករណី។ នាបច្ចុប្បន្ន សហរដ្ឋអាមេរិកជាប្រទេសដែលមាន បរិមាណករណីឆ្លងច្រើនបំផុតដោយមាន ៤៦៨.២៨៦ ករណី ខណៈដែល អ៊ីតាលីជាប្រទេសដែលមានបរិមាណករណីស្លាប់ច្រើនបំផុតដោយមាន ១៨.២៧៩ករណី។

នាបច្ចុប្បន្ន បរិមាណករណីឆ្លងនៅអឺរ៉ុប ស្រូបយកពាក់កណ្ដាលនៃ បរិមាណករណីឆ្លងសរុបទូទាំងពិភពលោក។ បន្ទាប់ពីអ៊ីតាលី អេស្ប៉ាញ់និង បារាំងជាប្រទេសដែលមានបរិមាណករណីស្លាប់ច្រើនទី២ និងទី៣នៅទ្វីបនេះ។ កាលពីយប់ថ្ងៃទី៩ មេសា រដ្ឋមន្រ្តីហិរញ្ញវត្ថុនៃបណ្ដាប្រទេសអឺរ៉ុបបាន ឯកភាពផ្ដល់កញ្ចប់ថវិកាចំនួន៥០០ពាន់លានអឺរ៉ូ (ស្មើនឹង៥៤៦ពាន់លាន ដុល្លាអាមេរិក) ដើម្បីជួយឧបត្ថម្ភដល់ប្រទេសនានាដែលរងផលប៉ះពាល់ យ៉ាងធ្ងន់ធ្ងរបំផុតដោយសារជំងឺឆ្លង។

ចំណែឯនៅប្រទេសចិនវិញ ក្នុងថ្ងៃទី១០ មេសា ប្រទេសនេះបានកត់ ត្រាករណីឆ្លងចំនួន៤២ករណីនៅចិនដីគោក ក្នុងនោះមាន៣៨ករណីមកពីបរទេស៕