កីឡាករបាល់ទាត់ Nguyen Cong Phuong

អត្ថបទកាសែតនេះបានឲ្យដឹងថា អ្នកគាំទ្រកីឡាបាល់ទាត់កូរ៉េខាងត្បូងនឹងទទួលបាននូវទស្សនៈពេញលេញអំពីទេពកោសល្យបាល់ទាត់របស់វៀតណាមនៅក្នុងរដូវកាលបាល់ទាត់ខាងមុខ ខណៈដែល Incheon United បានចុះហត្ថលេខាលើកិច្ចសន្យាជាមួយកីឡាករបាល់ទាត់ Nguyen Cong Phuong ដែលជាខ្សែប្រយុទ្ធ អាយុ ២៤ ឆ្នាំ ហើយបានចូលរួមការប្រកួតបាល់ទាត់ជាង ៣០ លើក សម្រាប់ក្រុមបាល់ទាត់ជម្រើសជាតិវៀតណាម។ អត្ថបទកាសែតនេះក៏បានអះអាងថា ក្រុមជម្រើសជាតិវៀតណាមប្រហែលជាក្រុមដែលមានវឌ្ឍនភាពយ៉ាងលឿនបំផុតនៅអាស៊ីនាពេលថ្មីៗនេះផងដែរ៕