ខែកម្មករ២០១៧-បន្តយកចិត្តទុកដាក់ថែទាំជីវភាពរស់នៅសំរាប់កម្មករ

(VOV)_សហភាពពលករទីក្រុងហូជីមិញ បានរៀបចំសកម្មភាពជាក់ស្ដែង ពោពេញទៅដោយអត្ថន័យ ជាច្រើន បង្ហាញនូវការយកចិត្តទុកដាក់ ថែទាំចំពោះពលករ កម្មករ ជាពិសេសគឺបណ្ដាកម្មករជាជនជាតិភាគតិចមានស្ថានភាពលំបាក។

សហជីពមណ្ឌលឧស្សាហកម្ម-មណ្ឌលកែច្នៃហាណូយ បានរៀបចំពិធីបំផុសខែកម្មករ ខែធ្វើសកម្មភាពដើម្បីសុវត្ថិភាព និងអនាម័យពលកម្ម។ ក្នុងឱកាសនេះ គណៈចាត់តាំងក៏បានលើកសរសើរកម្មករឆ្នើមចំនួនជាង២៣០នាក់ និងកម្មករជាង១៤០នាក់មានគំនិតច្នៃប្រឌិតថ្មី នាំមកនូវអត្ថប្រយោជន៍ជាច្រើនសំរាប់សហគ្រាស៕