លោក Le Anh Duong អនុប្រធានគណៈកម្មាធិការប្រជាជនខេត្ត Bac Giang បានឲ្យដឹងថា៖“ខេត្ត Bac Giang បានបង្ហើយខ្សែផ្លូវគមនាគមន៍តភ្ជាប់ រាចរណ៍សំខាន់ៗពីទីក្រុង Bac Giang ទៅកាន់ មណ្ឌលជំនឿអេកូ Tay Yen Tu។ ទន្ទឹមនឹងនេះ យើងខ្ញុំក៏បានសម្រេចរួចរាល់នូវហេដ្ឋារចនាសម្ព័ន្ធដើម្បីបម្រើភ្ញៀវទេសចរ។ ទីបីគឺ ខេត្តបានអនុវត្តន៍ដំណោះស្រាយការពារសន្តិសុខ សណ្ដប់ធ្នាប់ អនាយ័យបរិស្ថាន និងអនាម័យចំណីអាហារយ៉ាងព្រមៗគ្នា”៕
ខេត្ត Bac Giang ត្រៀមមូលដ្ឋានសម្ភារៈជាស្រេចសម្រាប់សប្ដាហ៍វប្បធម៌ ទេសចរណ៍ឆ្នាំ២០១៩
(VOVWORLD) -សប្ដាហ៍ទេសចរណ៍និងវប្បធម៌ឆ្នាំ២០១៩ ដោយមានប្រធានបទរកឃើញតំបន់ពិសិដ្ឋ Tay Yen Tu នឹងបានបើកនាថ្ងៃទី ១៦ ខែកុម្ភៈខាងមុខ។ សកម្មភាពវប្បធម៌និងទេសចរណ៍ជាច្រើននឹងត្រូវបានខេត្ត Bac Giang រៀបចំឡើងនៅទូទាំងខេត្ត ជាពិសេសគឺ នៅមណ្ឌលជំនឿអេកូ Tay Yen Tu ឃុំ Tuat Mau ស្រុក Son Dong។
