គណៈប្រតិភូចូលរួមសន្និសីទ។ (រូបថត៖ binhdinh.gov.vn) |
អញ្ជើញចូលរួមនិងថ្លែងសុន្ទករថានៅសន្និសីទ ឧបនាយករដ្ឋមន្ត្រីវៀតណាមលោក Tran Luu Quang បានក្រើនរំលឹកឲ្យខេត្ត Binh Dinh ត្រូវយកចិត្តទុក ដាក់លើការបណ្តុះបណ្តាលធនធានមនុស្ស។ បើតាមលោកឧបនាយករដ្ឋមន្ត្រី គន្លឹះ ក្នុងការទាក់ទាញការវិនិយោគ និងការប្រកួតប្រជែងរវាងបណ្ដាមូលដ្ឋាន មិនមែនជា សក្តានុពលដីធ្លីទេ ប៉ុន្តែជាធនធានមនុស្ស។ គុណភាពនៃធនធានមនុស្សគឺជាកត្តា សំខាន់បំផុត ក្នុងនោះលោកឧបនាយករដ្ឋមន្ត្រីបានសង្កត់ធ្ងន់ថា Binh Dinh ត្រូវយក ចិត្តទុកដាក់លើធនធានមនុស្សក្នុងឧស្សាហកម្មបច្ចេកវិទ្យាខ្ពស់ បញ្ញាសិប្បនិម្មិត និងការធ្វើបរិវត្តកម្មឌីជីថល៕

