មកទល់ពេលនេះ ខេត្ត Dien Bien បានត្រៀមខ្លួនរួចជាស្រេចដើម្បីស្វាគមន៍ភ្ញៀវទេសចរមកទទួលបទពិសោធន៍នៃតំបន់ទេសភាព សម្រស់វប្បធម៌របស់ជនជាតិចំនួន១៩ ក៏ដូចជាទស្សនានិងស្វែងយល់អំពីកេរ្តិ៍ដំណែលប្រវត្តិសាស្ត្រនៃសមរភូមិ Dien Bien Phu។

សារមន្ទីរជ័យជំនះ Dien Bien Phu ឃើញពីលើ។ រូបថត៖ Vu Loi

ឆ្នាំទេសចរណ៍ជាតិ Dien Bien ឆ្នាំ ២០២៤ ត្រូវបានរៀបចំឡើងដោយមានសកម្មភាព និងព្រឹត្តិការណ៍ចំនួន ១៦៩។ ក្នុងនោះ ខេត្ត Dien Bien បានរៀបចំសកម្មភាព និងព្រឹត្តិការណ៍ចំនួន ២៨។ សកម្មភាពលេចធ្លោនៅខេត្ត Dien Bien រួមមាន៖ ពិធីបើកឆ្នាំទេសចរណ៍ជាតិ Dien Bien ឆ្នាំ ២០២៤ ជាមួយនឹងពិធីបុណ្យផ្គាជើងគោ; សកម្មភាពពន្លឿនពាណិជ្ជកម្មភាគពាយ័ព្យ Dien Bien ឆ្នាំ ២០២៤ និងសកម្មភាពជាបន្តបន្ទាប់ចាប់តាំងពីដើមឆ្នាំមក ដូចជាពិធីបុណ្យប្រណាំងទូក នៅទីរួមស្រុក Muong Lay; ពិធីបុណ្យផ្កាសាកូរ៉ា Dien Bien ឆ្នាំ ២០២៤ និងពិធីរំខួបលើកទី ៧០ នៃទិវាជ័យជំនះ Dien Bien Phu ដែលនឹងប្រព្រឹត្តទៅនាព្រឹកថ្ងៃទី ៧ ឧសភា ។ លោក Le Thanh Do ប្រធានគណៈកម្មាធិការប្រជាជនខេត្ត Dien Bien បានឲ្យដឹងថា៖

“ខេត្ត Dien Bien កំណត់ថា នេះជាឱកាសដើម្បីផ្សព្វផ្សាយយ៉ាងទូលំទូលាយដល់ភ្ញៀវទេសចរក្នុងស្រុកក៏ដូចជាមិត្តអន្តរជាតិអំពីទឹកដី និងប្រជាជន Dien Bien; អំពីផលិតផលទេសចរណ៍ឆ្នើមៗរបស់ខេត្ត Dien Bien ដើម្បីអញ្ជើញភ្ញៀវទេសចរមកខេត្ត Dien Bien ។ ខេត្តមានបំណងចង់ទទួលភ្ញៀវទេសចរណ៍ជាង ១,៣ លាននាក់ទៅកាន់ទីក្រុង Dien Bien ក្នុងឆ្នាំទេសចរណ៍ជាតិ Dien Bien ឆ្នាំ ២០២៤”៕