ខេត្ត Ninh Thuan មានសក្តានុពលយ៉ាងខ្លាំងដើម្បីក្លាយជាមជ្ឈមណ្ឌលថាមពលកកើតឡើងវិញនៅទូទាំងប្រទេស |
គំរោងនេះគឺជាជំហានជាក់ស្តែងមួយដែលនាំខេត្ត Ninh Thuan ក្លាយទៅជាមជ្ឈមណ្ឌលថាមពលកកើតឡើងវិញរបស់ជាតិ ដើម្បីរួមចំណែកយ៉ាងសំខាន់ក្នុងការរំដោះអនុភាពនៃរោងចក្រថាមពលកកើតឡើងវិញនៅតំបន់ Ninh Thuan និង Binh Thuan ។
នេះក៏ជាព្រឹត្តិការណ៍ប្រវត្តិសាស្ត្រមួយសម្រាប់វិស័យថាមពលរបស់វៀតណាមនៅពេល សហគ្រាសឯកជនចូលរួមវិនិយោគលើហេដ្ឋារចនា សម្ព័ន្ធបញ្ជូនថាមពល។ លោក Luu Xuan Vinh ប្រធានគណៈកម្មាធិការប្រជាជន ខេត្ត Ninh Thuan បានសង្កត់ធ្ងន់ថា
«គំរោងនេះដើរតួនាទីសំរេចចិត្តលើជំហាននិមួយៗដែលនាំខេត្ត Ninh Thuan ក្លាយទៅជាមជ្ឈមណ្ឌលថាមពលកកើតឡើងវិញនៅទូទាំងប្រទេស។ ក្នុងបរិបទបច្ចុប្បន្ននេះ ប្រភពថាមពលជាតិដើរតួនាទីដ៏សំខាន់ ហើយសំរាប់ខេត្ត Ninh Thuan វិញ គំរោងនេះក៏រួមចំណែកដ៏សំខាន់ណាស់ក្នុងការអភិវឌ្ឍន៍សេដ្ឋកិច្ច-សង្គមរបស់ខេត្តផងដែរ។ យើងខ្ញុំនឹងបន្តរួមដំណើរជាមួយវិនិយោគិនដោយជួយដោះស្រាយរាល់ការលំបាកនិងឧបសគ្គនានាឲ្យទាន់ពេលវេលា ដើម្បីបញ្ចប់គម្រោងនេះស្របតាមដំណើការដែលបានសន្យាផងដែរ »៕

