ខេត្ត Quang Ninh ខិតខំដើម្បីចាប់ពីថ្ងៃទី ១៨ ខែមិថុនា ដល់ថ្ងៃទី ៣០ ខែកញ្ញា នឹងប្រមូលបានឈាមចំនួន ៥.៥០០ ប្លោក (រូបថត៖ VOV) |
ក្នុងពិធីបើក គណៈកម្មាធិការរៀបចំបានទទួលឈាមជាង ៨០០ ប្លោក ហើយបានខិតខំដល់ត្រឹមថ្ងៃទី ៣០ ខែកញ្ញា ជាថ្ងៃបញ្ចប់នៃយុទ្ធនាការ "តំណកឈាមក្រហមរដូវក្តៅ" នឹងទទួលបានឈាមចំនួន ៥.៥០០ ប្លោក ឬច្រើនជាងនេះ។ លោក Hoang Van Hai លេខាសម្ព័ន្ធយុវជនខេត្ត Quang Ninh បានឲ្យដឹងថា៖ “កម្មវិធីនេះមានទ្រង់ទ្រាយកាន់តែធំឡើងៗ និងមានការរីកសាយភាយយ៉ាងទូលំទូលាយ។ ទន្ទឹមជាមួយនឹងកម្លាំងសម្ព័ន្ធយុវជន ដែលតែងតែនាំមុខក្នុងការបរិច្ចាគឈាមនោះ ក៏មានប្រជា ជន និងសហគមន៍ធុរកិច្ចមួយចំនួនធំបានចូលរួម ចែករំលែកនូវការទទួលខុសត្រូវដូចគ្នា បញ្ជាក់ពីទឹកចិត្តសប្បុរស និងស្មារតីមនុស្សធម៌របស់ប្រជាជនវៀតណាម”។
ក្នុងឱកាសនេះ ខេត្ត Quang Ninh បានប្រគល់ប័ណ្ណសរសើរដល់ម្ចាស់បរិច្ចាគឈាម ស្ម័គ្រចិត្តគំរូឆ្នាំ ២០២៣នេះ ចំនួន ២២ នាក់៕

