គុណភាពផ្គត់ផ្គង់សេវាកម្មសាធារណៈជាចំណុចភ្លឺមួយដែលជួយឲ្យខេត្ត Quang Ninh ឈានឡើងនាំមុខតារាងសន្ទស្សន៍ PAPI ឆ្នាំ២០២០។ (រូបថត៖ VOV) |
តាមលទ្ធផលនៃការប្រកាសសន្ទស្សន៍ PAPI ឆ្នាំ២០២០ ខេត្ត Quang Ninh កើន ២ កាំ ឈានឡើងនាំមុខតារាងរៀបចំណាត់ថ្នាក់ទូទាំងប្រទេស។ បន្ទាប់មកគឺខេត្ត Dong Thap និងខេត្ត Thai Nguyen។ លទ្ធផលនេះបានបង្ហាញឲ្យឃើញនូវការខិតខំ ប្រឹងប្រែងគួរឲ្យកត់សម្គាល់របស់ខេត្ត Quang Ninh ដែលពីចំណាត់ថ្នាក់ទី៦២កាលពី ឆ្នាំ២០១៦បានឈានឡើងចំណាត់ថ្នាក់ទី១ក្នុងឆ្នាំ២០២០៕

