ពិធីបង្ហូតទង់ជាតិ “បង្រួបបង្រួមមាតុភូមិប្រទេសជាតិ” នៅច្រាំងទន្លេ Hien Luong - Ben Hai (រូបថត៖ VOV) |
ក្នុងពិធីនេះ លោក Hoang Nam អនុប្រធានគណៈកម្មាធិការប្រជាជនខេត្ត Quang Tri បានរំលឹកឡើងវិញនូវអនុស្សាវរីយ៍នៃវីរភាព និងពេលវេលាដ៏រុងរឿងរបស់ប្រទេសជាតិ។ ទន្ទឹមនឹងនោះ លើកតម្កើងចំពោះជ័យជម្នះអមតៈ និងថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះការលះបង់ដ៏ធំធេងដើម្បីការពារឯករាជ្យ និងសេរីភាពនៃមាតុភូមិរបស់ជីដូនជីតាយើងច្រើនជំនាន់៖
“ដោយឆន្ទៈអត់ធ្មត់ ភាពក្លាហាន និងជំនឿជាក់ឥតងាករេចំពោះបក្ស និងបដិវត្តន៍ ជំនះរាល់ការឈឺចាប់ និងភាពសាហាវឃោរឃៅនៃសង្រ្គាម កងទ័ព និងប្រជាជនខេត្ត Quang Tri មានភាពធន់ទ្រាំ មិនចេះចុះញ៉ុម មានវីរភាពក្លាហានក្នុងការឈរប្រយុទ្ធនឹងសត្រូវ។ ជាមួយនឹងការប្តេជ្ញាចិត្ត ក្នុងអំឡុងពេលប៉ុន្មានឆ្នាំនោះ ទង់នៅលើស្ពាន Hien Luong នៅលើក្បាលស្ពាននៃខ្សែបន្ទាត់ព្រំដែន នៅតែបក់រវិកៗ ប្រកបដោយមោទនភាព ក្លាយជាជំនឿ និងឆន្ទៈរួមរបស់សហគមន៍ភូមិភាគខាងជើង និងខាងត្បូង។ ជំនឿនោះ ឆន្ទៈនោះ បានប្រែក្លាយទៅជាកម្លាំងដ៏មហិមា ដើម្បីឱ្យកងទ័ព និងប្រជាជនខេត្ត Quang Tri និងប្រទេសទាំងមូលរួមសាមគ្គីគ្នា ពុះពារជំនះការលំបាកនិងលះបង់ដោយវីរភាព បានបង្កើតឡើងនូវជ័យជម្នះជាវីរភាព បំភ្លឺពន្លឺនៃបដិវត្តន៍ ដែលត្រូវបានប្រទេសជាច្រើន និងមិត្តភក្តិមកពីជុំវិញពិភពលោកស្គាល់ដល់ជានិមិត្តរូបនៃមនសិការ និងសេចក្តីថ្លៃថ្នូររបស់មនុស្ស”។
បន្ទាប់ពីពិធីបង្ហូតទង់ជាតិមក គណៈប្រតិភូបានដាក់កម្រងផ្កា និងអុជធូបនៅឈាបនដ្ឋានយុទ្ធជនពលីជាតិ Truong Son, ឈាបនដ្ឋានយុទ្ធជនជាតិផ្លូវលេខ ៩, បណ្ឌលកេរដំណែលជាតិពិសេស កំពែងបុរាណ Quang Tri ដើម្បីរំលឹក និងសម្តែងការដឹងគុណចំពោះយុទ្ធជនពលី និងវីរជនពលី៕

