![]() |
ក្នុងគោលបំណងធ្វើឲ្យខេត្ត Soc Trang អភិវឌ្ឍន៍យ៉ាងខ្លាំងក្លានាពេលខាងមុខ លោក Nguyen Xuan Phuc បានគូសបញ្ជាក់ពីចក្ខុវិស័យរបស់ខ្លួនអំពីខេត្ត Soc Trang ថា "នេះគឺជាតំបន់ស្ថិតនៅទន្លេមេគង្គខាងក្រោម ហើយនាទសវត្សរ៍ខាង មុខនឹងក្លាយទៅជាតំបន់ដែលមានជីវភាពរស់សម្បូរធូរធារដើម្បីរួមចំណែកធ្វើឲ្យសុប៉ិនធ្វើអ្នកមានក្លាយទៅជាការពិតរបស់ប្រជាជននៅ Soc Trang និយាយ ដោយឡែក និងតំបន់សណ្ដទន្លេ Cuu Long និយាយរួមផងដែរ។
លោក Nguyen Xuan Phuc បានស្នើថា នាពេលអនាគត ខេត្ត Soc Trang គប្បី ផ្តោតលើការអភិវឌ្ឍលើសរសេទ្រូងសំខាន់ៗមួយចំនួន៣រូមមាន ទី១គឺវិស័យ កសិកម្មបច្ចេកវិទ្យាខ្ពស់បន្សាំជាមួយការប្រែប្រួលអាកាសធាតុ ទី២គឺវិស័យ ជលផលអនាម័យតភ្ជាប់ជាមួយវិស័យឧស្សាហកម្មកែច្នៃ និងទី៣គឺវិស័យ ទេសចរណ៍អេកូឡូស៊ីតភ្ជាប់ជាមួយការអភិវឌ្ឍថាមពលកកើតឡើងវិញ៕

