អ្នកស្រី Nguyen Thi Thu Trang ត្រូវបានព្យាបាលនៅមន្ទីរពេទ្យទូទៅខេត្ត Thanh Hoa (រូបថត៖ nld.vn)

នាព្រឹកថ្ងៃទី៣ខែកុម្ភៈ ករណីឆ្លងជំងឺរលាកផ្លូវដង្ហើមបង្កឡើងដោយ វីរុស Corona ប្រភេទថ្មី (nCoV) ដើមដំបូងនៅខេត្ត ថាញ ហ្វា ភាគកណ្ដាល វៀតណាម បានចេញពីមន្ទីរពេទ្យក្រោយរយៈពេល១០ថ្ងៃព្យាបាល ដោយវិធីដាក់នៅដោយឡែកពីគេ។ អ្នកស្រី Nguyen Thi Trang នៅស្រុក Yen Dinh ខេត្ត ថាញ ហ្វា ជាអ្នកជំងឺដើមដំបូងនៅខេត្ត ថាញ ហ្វា ដែល ត្រូវឆ្លងវីរុស corona ប៉ុន្តែក្រោយពីរយៈពេលព្យាលបាលនាងបានធ្វើតេស្តអវិជ្ជមាន នឹងប្រភេទវីរុសនេះ។

ដូច្នេះហើយ បន្ទាប់ពីទីក្រុងហូជីមិញ ខេត្តថាញ ហ្វា ជាតំបន់ទី២ក្នុង ទូទាំងប្រទេសដែលបានព្យាបាលជាសះស្បើយអោយអ្នកឆ្លងវីរុស corona៕