ឯកអគ្គរដ្ឋទូត វិសាមញ្ញនិងពេញសមត្ថភាពវៀតណាមប្រចាំនៅអាហ្វ្រិកខាងត្បូង លោក Hoang Van Loi បានជូនសារតាំង ឡើងប្រធានាធិបតីអាហ្វ្រិកខាងត្បូងលោក Cyril Ramaphosa |
ថ្លែងនៅក្នុងពិធីប្រគល់សារតាំង លោកឯកអគ្គរដ្ឋទូត Hoang Van Loi បានអះអាងថាលោកនឹងខិតខំប្រឹងប្រែងអស់ពីសមត្ថភាពដើម្បីរួមចំណែកដល់ការអភិវឌ្ឍទំនាក់ទំនងសាមគ្គីភាពនិងមិត្តភាពជាប្រពៃណីរវាងប្រជាជននៃប្រទេសទាំងពីរ ដោយរួមចំណែកពង្រឹងបន្ថែមទៀត ទំនាក់ទំនងភាពជាដៃគូ ដើម្បីកិច្ចសហប្រតិបត្តិការ និងភិវឌ្ឍន៍ ដែលបានបង្កើតឡើងកាលពីឆ្នាំ ២០០៤ ក៏ដូចជាចូលរួមចំណែកជំរុញទំនាក់ទំនងរវាងសមាគមប្រជាជាតិអាស៊ីអាគ្នេយ៍ (អាស៊ាន) និងអាហ្វ្រិកខាងត្បូងផងដែរ។ ជាការឆ្លើយតបលោកប្រធានាធិបតី Cyril Ramaphosa បាន អបអរចំពោះ ទំនាក់ទំនងរវាងប្រទេសទាំងពីរនឹងត្រូវបានពង្រឹងនិងអភិវឌ្ឍន៍ដោយឥតឈប់ឈរនៅក្នុងពេលខាងមុខ៕

