អ្នកដឹកនាំរឿង Pham Ngoc Lan (នៅកណ្ដាល) និងសិល្បការិនីប្រជាជន Minh Chau តារាសម្ដែង Hoang Ha និង Xuan An។ (រូបថត៖ មហោស្រពភាពយន្តទីក្រុងប៊ែកឡាំង) |
នៅលើគេហទំព័រ Universal Cinema អ្នកនិពន្ធ Bita Habibi បានសរសេរថា "ដោយប្រើគំនិតអំពីពេលវេលានិងការត្រឡប់មកវិញ ខ្សែភាពយន្ត “រញីមិនដែលយំ” បានពិពណ៌នាយ៉ាងស្រស់ស្អាតពីឃ្លាថា "គ្មាននរណាម្នាក់ងូតទឹកនៅក្នុងទន្លេតែមួយ ពីរដងទេ"។ ក្នុងពេលជាមួយគ្នានោះ នៅលើគេហទំព័រព័ត៌មាន ICS អ្នកនិពន្ធ Matthew Joseph Jenner បានធ្វើអត្ថាធិប្បាយថា៖ "ទស្សនិកជនត្រូវបាននាំចូលទៅ ក្នុងលំហដ៏ស្រមើស្រមៃរវាងអតីតកាល និងបច្ចុប្បន្ន ដោយបានមើលឃើញដោយ ផ្ទាល់ភ្នែកពីវប្បធម៌វៀតណាមតាមរយៈទិដ្ឋភាពផ្សេងគ្នាជាច្រើន។ អ្វីៗទាំងអស់នេះ បានបង្កើតឡើងទិដ្ឋភាពទូទៅអំពីប្រទេសមួយដែលទទួលរងការជាប់គាំងជាបន្តបន្ទាប់រវាងអតីតកាលដ៏លំបាកលំបិននិងអនាគតដ៏ពោរពេញទៅដោយយថាទស្សន៍”៕

