ខ្សែភាពយន្តឯកសារនេះមានឈ្មោះថា "Vietnam: Connecting East Africa" (រូបថតៈ VOV)

ព័ត៌មានពោលខាងលើ ត្រូវបានលោកស្រី Anna Pak Burdin អគ្គនាយិការឆានែល Discovery ប្រចាំតំបន់អាស៊ីអាគ្នេយ៍ បានអះអាងនៅក្នុងសន្និសីទកាសែតនាថ្ងៃទី ២០ ធ្នូ នៅទីក្រុងហាណូយ។

លោកស្រី Anna Pak Burdin បានសង្កត់ធ្ងន់ថា៖ ឆានែល Discovery បាននិងកំពុងធ្វើសកម្មភាពគួរឱ្យចាប់អារម្មណ៍ នៅអាស៊ីក្នុងរយៈពេលជាង២០ ឆ្នាំកន្លងមក។ ហើយខ្សែភាពយន្តឯកសារ “វិធីដែលប្រជាជន វៀតណាមផ្លាស់ប្តូរទូរគមនាគមន៍នៅអាហ្វ្រិកខាងកើត” គឺជាវិធីដែលអ្នកផលិតខ្សែភាពយន្តលើកតម្កើងនូវភាពឆ្លាតវៃ និងប៉ិនប្រសពរបស់ប្រជាជនវៀតណាម ជាពិសេសគឺការខិតខំប្រឹងប្រែងក្នុងវិស័យទូរគម នាគមន៍ ។

សូមគូសបញ្ជាក់ថា ចាប់ពីចុងខែធ្នូឆ្នាំ ២០១៨ ខ្សែភាពយន្ត “វិធីដែលប្រជាជនវៀតណាមផ្លាស់ប្តូរទូរគមនាគមន៍នៅអាហ្វ្រិកខាងកើត” នឹងបានចាក់ផ្សាយនៅ ប្រទេសអាហ្វ្រិកចំនួន១៥និងប្រទេសជាច្រើននៅអាស៊ី។ នេះជាខ្សែភាពយន្តឯកសារទី ៥ ដែលប៉ុស្តិ៍ Discovery បានផលិតអំពីប្រទេសវៀតណាមផងដែរ៕