ឧបនាយករដ្ឋមន្រ្តីប្រចាំការលោក Pham Binh Minh ថ្លែងនៅពិធីជួបមុខដើមឆ្នាំថ្មីនៅខុទ្ទកាល័យរដ្ឋាភិបាល។ (រូបថត៖ VGP) |
ថ្លែងនៅពិធីជួបជុំ ឧបនាយករដ្ឋមន្រ្តីប្រចាំការលោក Pham Binh Minh បាន លើកសរសើរ ហើយចែករំលែកជាមួយស្មារតីធ្វើការដោយឥតឈប់ឈរ ទាំងយប់ទាំង ថ្ងៃរបស់កម្មាភិបាល បុគ្គលិកនៃខុទ្ទកាល័យរដ្ឋាភិបាល ព្រមទាំងវាយតម្លៃខ្ពស់ចំពោះ រាល់ការរួមវិភាគទាន ការខិតខំប្រឹងប្រែងនិងលទ្ធផលការងាររបស់ខុទ្ទកាល័យ រដ្ឋាភិបាលផងដែរ។ ឆ្នាំ២០២២ជាឆ្នាំទី២នៃការអនុវត្តសេចក្ដីសម្រេចចិត្តមហាសន្និ បាតលើកទី១៣របស់បក្ស ក៏ដូចជាការអនុវត្តយុទ្ធសាស្ត្របង្ការទប់ស្កាត់ជម្ងឺកូវីដ-១៩ និងកម្មវិធីមេអំពីការស្ដារនិងអភិវឌ្ឍសេដ្ឋកិច្ចសង្គម។ ដូច្នេះ លោកឧបនាយករដ្ឋមន្រ្តី ប្រចាំការ Pham Binh Minh បានស្នើឲ្យកម្មាភិបាល បុគ្គលិកនៃខុទ្ទកាល័យរដ្ឋាភិបាល បន្ទាប់ពីរយៈពេលឈប់សម្រាកបុណ្យតេតមក ត្រូវចាប់ផ្ដើមការងារភ្លាមៗ បន្តលះបង់ ហើយដណ្ដើមបានជោគជ័យជាច្រើនថែមទៀតក្នុងឆ្នាំ២០២២៕

