![]() |
គិតដល់ដំណាច់ថ្ងៃទី ១៧ ខែកញ្ញា មានមនុស្សចំនួន ៦៥ នាក់ត្រូវបាត់បង់ជីវិតនៅភាគខាងត្បូងប្រទេសហ្វីលីពីន ជាពិសេសគឺនៅ កោះ Luzong ដោយសារទឹកជំនន់និងការបាក់ស្រុតដី។
ខ្យល់ព្យុះមង្ឃុតក៏បានបង្កខូចខាតយ៉ាងធ្ងន់ធ្ងរនៅតំបន់ភាគខាងត្បូងប្រទេសចិនដែរ ធ្វើឲ្យមនុស្សរាប់លាននាក់ត្រូវ ជម្លៀសខ្លួនចេញ។ នៅខេត្ត ក្វាងទុង ខ្យល់ព្យុះបានធ្វើឲ្យមនុស្សចំនួន ៨ នាក់ត្រូវស្លាប់ មនុស្សចំនួន ៩៥១០០០ នាក់ទៀតត្រូវជម្លៀសខ្លួន ផ្ទះសម្បែងចំនួន ៦ ខ្នងត្រូវ ដួលរលំ និងដំណាំរួមផ្សំជាច្រើនហិកតាត្រូចខូចខាតទាំងស្រុង។ ខ្យល់ព្យុះនេះបានបកបោកមកលើតំបន់រដ្ឋបាលពិសេសហុងកុង ធ្វើឲ្យមនុស្សចំនួន ៣០០ នាក់ត្រូវរងរបួស។ ទន្ទឹមនឹងនេះ នៅតំបន់រដ្ឋបាលពិសេសម៉ាកាវ កាស៊ីណូទាំង ៤២ កន្លែងនៅទីក្រុងនេះត្រូវបិទទ្វារដើម្បីជៀសវាងខ្យល់ព្យុះនេះផងដែរ៕

