![]() |
គិតមលដល់ពេលនេះមានមនុស្ស ២ នាក់បានស្លាប់ និង ២ នាក់ បាត់ខ្លួនរួមទាំង មនុស្សជាង ១២០ នាក់ទៀតត្រូវបានរងរបួសផងដែរ។ ព្រលានយន្តហោះ អន្តរជាតិ Kansai ធ្លាប់ត្រូវបានទទួលរងមហន្តរាយយ៉ាងធ្ងន់ធ្ងរដោយសារដោយ ខ្យល់ព្យុះ Jebi កន្លងទៅ ហើយនាបច្ចុប្បន្នក៏ត្រូវបានបិទជាបណ្តោះអាសន្ន។ ជើងហោះហើរក្នុងស្រុកត្រូវបានលុបចោលនៅថ្ងៃទី ៣០ ខែកញ្ញា។ រហូតដល់ វេលាម៉ោង ៦ ព្រឹកនៅថ្ងៃទី ១ ខែតុលា ជើងហោះហើរទាំងអស់ក៏ ត្រូវបានបន្ត ដំណើរការឡើងវិញ។ទន្ទឹមនេះ ការងារជួយសង្គ្រោះនៅតែត្រូវបានប្រព្រឹត្តទៅ ជាបន្ទាន់ផងដែរ៕

