កិច្ចពិភាក្សាការងារជាន់ខ្ពស់វៀតណាម-ប៊ុលហ្គារី។ (រូបថត៖ VNA) |
រីឯខ្លួនវិញ លោកប្រធានរដ្ឋសភា Rosen Zhelyazkov បានសង្កត់ធ្ងន់ថា ដំណើរ ទស្សនកិច្ចរបស់ប្រធានរដ្ឋសភាវៀតណាម លោក Vuong Dinh Hue មានអត្ថន័យដ៏ សំខាន់ ដោយគូសសញ្ញានូវការបោះជំហានថ្មីមួយក្នុងទំនាក់ទំនងរវាងប្រទេសទាំង ពីរ។ លោកប្រធានរដ្ឋសភាប៊ុលហ្គារីបានស្នើឲ្យភាគីទាំងពីរទាញយកប្រយោជន៍ពី ប្រៀបខ្លាំងដែល EVIPA នាំមកជូន ស្រាវជ្រាវលើការបង្កើតក្រុមហ៊ុនសាជីវកម្មនៅ វៀតណាម ឬប៊ុលហ្គារី ដើម្បីផលិតចេញនូវផលិតផលដែលភាគីទាំងពីរមានតម្រូវការ ឬនាំ ចេញទៅកាន់ទីផ្សារនៃប្រទេសទីបី។
ប្រធានរដ្ឋសភាទាំងពីរបានពិភាក្សាយ៉ាងទូលំទូលាយលើបញ្ហាជាច្រើន ទាំងទ្វេ ភាគី និងពហុភាគី។ ភាគីទាំងពីរបានឯកភាពបន្តបង្កើនការផ្លាស់ប្តូរគណៈប្រតិភូគ្រប់ ជាន់ថ្នាក់; ពង្រឹងកិច្ចសហប្រតិបត្តិការរវាងគណៈកម្មាធិការ និងទីភ្នាក់ងារនានានៃរដ្ឋ សភា ជំរុញតួនាទីឃ្លាំមើលនិងជំរុញការអនុវត្តកិច្ចព្រមព្រៀង និងការសន្យារវាង ប្រទេសទាំងពីរ; បន្តសម្របសម្រួល និងគាំទ្រគ្នាទៅវិញទៅមកនៅវេទិកាតំបន់ និង អន្តរជាតិ ដូចជាអង្គការសហប្រជាជាតិ សហភាពអឺរ៉ុប (EU) និងសមាគមប្រជាជាតិ អាស៊ីអាគ្នេយ៍ (អាស៊ាន)។
ពិភាក្សាអំពីបញ្ហាអន្តរជាតិ និងតំបន់ មេដឹកនាំទាំងពីរបាន ឯកភាពថា រាល់ជម្លោះ និងវិវាទគួរតែត្រូវបានដោះស្រាយដោយសន្តិវិធី ដោយឈរ លើមូលដ្ឋានច្បាប់អន្តរជាតិ និងធម្មនុញ្ញអង្គការសហប្រជាជាតិ។
បន្ទាប់ពីជំនួបពិភាក្សាការងារ ប្រធានរដ្ឋសភាទាំងពីរបានចុះហត្ថលេខាលើកិច្ច ព្រមព្រៀងសហប្រតិបត្តិការរវាងរដ្ឋសភាទាំងពីរ ហើយធ្វើជាសាក្សីក្នុងពិធីចុះហត្ថ លេខាលើកិច្ចព្រមព្រៀងសហប្រតិបត្តិការមួយចំនួនទៀតរវាងភាគីទាំងពីរ៕

