ទិដ្ឋភាពនៃសិក្ខាសាលា (រូបថត៖ BNEWS/TTXVN)

សិក្ខាសាលានេះស្ថិតក្នុងក្របខ័ណ្ឌនៃកម្មវិធីអូស្រ្តាលីជួយឧបត្ថម្ភគាំទ្រដល់ការធ្វើកំណែទម្រង់សេដ្ឋកិច្ចវៀតណាម (Aus4refrom) ។

អញ្ជើញថ្លែងមតិក្នុងសិក្ខាសាលានេះ លោកស្រីបណ្ឌិត Tran Thi Hong Minh ប្រធានវិទ្យាស្ថាន CIEM បានឲ្យដឹងថា កិច្ចព្រមព្រៀងគ្រប់ជ្រុងជ្រោយនិងជឿនលឿនសម្រាប់ភាពជាដៃគូអន្តរប៉ាស៊ីហ្វិក (CPTPP) ដែលចាប់ផ្តើមចូលជាធរមាននាដើមឆ្នាំ ២០១៩ ត្រូវបានគេរំពឹងថានឹងបង្កើតកម្លាំងចលករថ្មី សម្រាប់ការអភិវឌ្ឍន៍ពាណិជ្ជកម្មនិងវិនិយោគ ព្រមទាំងជំរុញការកែទម្រង់សេដ្ឋកិច្ចនៅវៀតណាមផងដែរ។ ជាមួយនឹងយោបល់របស់អ្នកជំនាញ CIEM បានកត់ស្គាល់ហើយនឹងធ្វើការវាយតម្លៃ និងការសុរបរាល់គំនិតយោបល់ទាំងនេះ ដើម្បីវាយតម្លៃនិងផ្តល់អនុសាសន៍ដល់សហគ្រាសក្នុងការធ្វើ សមាហរណកម្មផងដែរ៕