ថ្នាក់ដឹកនាំវៀតណាមចូលរួមពិធីចុះហត្ថលេខាលើកិច្ចព្រមព្រៀង RCEP កាលពីថ្ងៃទី១៥ វិច្ឆិកា ឆ្នាំ២០២០។ |
ការដែលកិច្ចព្រមព្រៀង RCEP ចូលជាធរមាន នឹងរួមចំណែកពង្រីកកិច្ចព្រម ព្រៀងពាណិជ្ជកម្មសេរីដែលអាស៊ានបានចុះហត្ថលេខាជាមួយប្រទេសដៃគូនីមួយៗ កាលពីមុននេះ។ ដោយមានទ្រង់ទ្រាយអ្នកប្រើប្រាស់ចំនួន២,២ពាន់លាននាក់ ដែល ស្រូបយកប្រមាណ៣០%នៃចំនួនប្រជាជនពិភពលោក និង GDP ប្រមាណ២៦,២ ទ្រីលានដុល្លាអាមេរិក ស្មើនឹងប្រមាណ៣០% GDP សកល ហើយក្លាយទៅជាតំបន់ ពាណិជ្ជកម្មសេរីដ៏ធំបំផុតលើពិភពលោកបើគិតតាមចំនួនប្រជាជននោះ RCEP ត្រូវ បានរំពឹងទុកថា នឹងជួយបង្កើតទីផ្សារនាំចេញដោយស្ថិរភាព យូរអង្វែងសម្រាប់ ប្រទេសអាស៊ាននិយាយរួមនិងវៀត ណាមនិយាយដោយឡែក រួមចំណែកជំរុញការ អនុវត្តគោលនយោបាយកសាងខឿនផលិតកម្មបម្រើការនាំចេញរបស់វៀតណាម៕

