![]() |
ថ្លែងមតិនៅសេតវិមានមុនពេលជួបជាមួយឧបនាយករដ្ឋមន្ត្រីចិនលោក Liu He ទីប្រឹក្សាសេដ្ឋកិច្ចរបស់ប្រធានរដ្ឋចិន លោក Xi JinPing នោះ លោក Donald Trump បានអះអាងថា ភាគីទាំងពីរកំពុងឈានខិតជិតដល់ «កិច្ចព្រមព្រៀងមួយ»និង «វឌ្ឍនាភាពកំពុងសម្រេចបានក្នុងល្បឿនយ៉ាងឆាប់រហ័ស" ផងដែរ។ ប្រធានាធិបតីអាមេរិក ក៏បានសម្តែងនូវសុទិដ្ឋិនិយមថា កិច្ចចរចារនឹងបិទបញ្ចប់ក្នុងរយៈពេល ៤ សប្តាហ៍ ឬសម្បីតែក្នុងរយៈពេល ២ រសប្តាហ៍ខាងមុខនេះ ហើយលោកក៏អះអាងថាការដែលឈានដល់សម្រេចបានកិច្ចព្រមព្រៀងមួយនេះ នឹងបង្កើតបុព្វបទសម្រាប់កិច្ចប្រជុំកំពូលមួយរវាងលោក និងប្រធានរដ្ឋចិនលោក Xi JinPing។ គួរបញ្ជាក់ថា នាថ្ងៃទី ៤ ខែមេសា អាមេរិកនិងចិនបន្តរៀបចំកិច្ចចរចារពាណិជ្ជកម្មថ្នាក់រដ្ឋមន្ត្រីនៅទីក្រុងវ៉ាស៊ីនតោន ក្នុងបរិបទដែលប្រទេសមហាអំណាចសេដ្ឋកិច្ចធំបំផុតទាំងពីរនេះនៅលើពិភពលោកនៅតែមានការខ្វែងគំនិតក្នុងបញ្ហាសំខាន់ៗមួយចំនួនផងដែរ៕

