![]() |
ក្នុងសារមួយបង្ហោះតាមគណនី Twitter របស់គណបក្ស CDU នោះ លោកស្រី Merkel បានអបអរសាទរចំពោះ SPD ដោយ "មានលទ្ធផលច្បាស់លាស់" ព្រមទាំងឲ្យដឹងថា៖ លោកស្រីទន្ទឹងរង់ចាំ "កិច្ចសហប្រតិបត្តិការច្រើនថែមទៀត ដើម្បីផលប្រយោជន៍របស់ប្រទេសជាតិ" ។
ក្នុងថ្ងៃដដែល ថ្នាក់ដឹកនាំ SPD បានប្រកាសលទ្ធផលនៃការបោះឆ្នោត ដែលបង្ហាញថា៖ អត្រាសមាជិកនៃគណបក្សខ្លួន គាំទ្រការដាក់ឲ្យដំណើរការឡើងវិញនូវរដ្ឋាភិបាលសម្ព័ន្ធភាពចម្រុះថ្មី ជាមួយគណបក្សសម្ព័ន្ធភាព CDU / CSU គឺទទួលបាន ៦៦,0២ % ក្នុងចំណោមអ្នកមានសិទ្ធិបោះឆ្នោតជិត ៤៦៤ ពាន់នាក់។ ដោយសារកិច្ចព្រមព្រៀងសម្ព័ន្ធភាពទទួលបានការគាំទ្ររបស់សមាជិកគណបក្ស SPD ភាគច្រើននោះ ឧបសគ្គចុងក្រោយនៅក្នុងដំណើរការបង្កើតរដ្ឋាភិបាលថ្មីនៅអាល្លឺម៉ង់ត្រូវបានលុបចោល ហើយជួយឲ្យប្រទេសនេះរួចផុតពីភាពជាប់គាំងខាងនយោបាយ។ តាមនោះ លោកស្រី Angela Merkel នឹងបន្តកាន់មុខដំណែងជាអធិការបតីអាណត្តិទី ៤ ជាបន្តក្នុងរដ្ឋាភិបាលសម្ព័ន្ធភាពចម្រុះថ្មី។
តាមផែនការ លោកស្រី Merkel នឹងទទួលមុខដំណែងនៅក្នុងរដ្ឋសភាសហព័ន្ធនាថ្ងៃទី ១៤ មិនាខាងមុខ៕

