ទីដ្ឋភាពទូទៅនៅកិច្ចប្រជុំ COP២៦ នៅ Glasgow ស្រុតឡេន ចក្រភងអង់គ្លេស។ (រូបថត៖ VNA) |
ក្នុងក្របខ័ណ្ឌនៃកិច្ចប្រជុំ បណ្ដាប្រទេសត្រូវបានគេរំពឹងទុកថា នឹងរកឃើញ សម្លេងរួមលើវិធីអនុវត្តជាលម្អិតនូវកិច្ចព្រមព្រៀងទីក្រុងប៉ារីសអំពីការប្រែប្រួលអាកាសធាតុឆ្នាំ២០១៥ ដើម្បីសម្រេចបានគោលដៅរក្សាកំណើនសីតុណ្ហភាពផែនដីឲ្យនៅ ក្រោម២អង្សាសេ ល្អបំផុតគឺត្រឹម១,៥អង្សាសេ បើធៀបនឹងសម័យកាលមុនបដិវត្តន៍ ឧស្សាហកម្ម។ គិតត្រឹមពេលនេះ បណ្ដាប្រទេសនៅមិនឯកភាពគ្នាទាល់តែសោះលើ ផែនការកាត់បន្ថយការបំភាយឧស្ម័នកាបូនចាំបាច់ ក៏ដូចជាវិធីអនុវត្តការសន្យាកាល ពីមុន អំពីការជួយឧបត្ថម្ភជាថវិកាចំនួន១០០ពាន់លានដុល្លាអាមេរិកជារៀងរាល់ឆ្នាំ សម្រាប់ប្រទេសកំពុងអភិវឌ្ឍ និងបទបញ្ញត្តិគ្រប់គ្រងទីផ្សារកាបូនផងដែរ៕

