គណៈប្រតិភូនានាចូលរួមកិច្ចប្រជុំ COP27 នៅទីក្រុង Sharm el-Sheikh ប្រទេសអេហ្ស៊ីប កាលពីថ្ងៃទី ៧ ខែវិច្ឆិកា ឆ្នាំ ២០២២។ (រូបថត៖ Reuters) |
កិច្ចប្រជុំ COP27៖ បណ្ដាប្រទេសកំពុងអភិវឌ្ឍន៍ត្រូវការថវិកា ២ ទ្រីលានដុល្លារ អាមេរិកក្នុងមួយឆ្នាំដើម្បីទប់ទល់នឹងការប្រែប្រួលអាកាសធាតុ
(VOVWORLD) - ប្រទេសកំពុងអភិវឌ្ឍន៍និងទើបលេចចេញ លើកលែងតែប្រទេសចិនប៉ុណ្ណោះនឹងត្រូវការទុនវិនិយោគប្រហែល ២ ទ្រីលានដុល្លារអាមេរិកក្នុងមួយឆ្នាំ ចន្លោះពេលនេះដល់ឆ្នាំ ២០៣០ ដើម្បីកាត់បន្ថយការបំភាយឧស្ម័នផ្ទះកញ្ចក់ និងទប់ទល់នឹងផលប៉ះពាល់នៃការប្រែប្រួលអាកាសធាតុ។

