មេដឹកនាំចូលរួមកិច្ចប្រជុំកំពូល G20 នៅកោះបាលី ប្រទេសឥណ្ឌូនេស៊ី នៅថ្ងៃទី ១៥ ខែវិច្ឆិកា។ (រូបថត៖ YONHAP/VNA) |
នៅចំពោះមុខបញ្ហាប្រឈមផ្នែកសន្តិសុខស្បៀងអាហារសកលនាពេលបច្ចុប្បន្ន G20 សន្យាចាត់វិធានការជាបន្ទាន់ដើម្បីសង្គ្រោះជីវិត ទប់ស្កាត់ភាពអត់ឃ្លាន និងកង្វះ អាហារូបត្ថម្ភ ព្រមទាំងអំពាវនាវឱ្យមានការផ្លាស់ប្តូរយ៉ាងឆាប់រហ័សឆ្ពោះទៅរកប្រព័ន្ធ និងខ្សែសង្វាក់ផ្គត់ផ្គង់កសិកម្មនិងអាហារប្រកបដោយចីរភាពនិងមានលទ្ធភាពឆ្លើយ តប។ ចំពោះវិបត្តិថាមពល មេដឹកនាំ G20 បានសង្កត់ធ្ងន់លើតម្រូវការបន្ទាន់ក្នុងការ ផ្លាស់ប្តូរយ៉ាងឆាប់រហ័ស និងធ្វើពិពិធកម្មប្រព័ន្ធថាមពល ពង្រឹងសន្តិសុខថាមពល លទ្ធភាពឆ្លើយតប និងស្ថិរភាពទីផ្សារ។
ទាក់ទិននឹងជម្លោះរុស្ស៊ី-អ៊ុយក្រែន សេចក្តី ថ្លែងការណ៍របស់មេដឹកនាំ G20 បានសង្កត់ធ្ងន់លើភាពចាំបាច់នៃការរក្សាច្បាប់អន្តរ ជាតិ និងប្រព័ន្ធពហុភាគី សំដៅការពារសន្តិភាពនិងរក្សាស្ថិរភាព ដោយសង្កត់ធ្ងន់ថា ដំណោះស្រាយសន្តិភាពសម្រាប់ជម្លោះ កិច្ចខិតខំប្រឹងប្រែងដោះស្រាយវិបត្តិ ក៏ដូច ជាការទូត និងកិច្ចសន្ទនាគឺមានសារៈសំខាន់ណាស់។
នៅក្នុងពិធីបិទកិច្ចប្រជុំកំពូល G20 ឆ្នាំ២០២២ ប្រធានាធិបតីឥណ្ឌូនេស៊ី លោក Joko Widodo បានប្រគល់ញញួរដល់នាយករដ្ឋមន្ត្រីឥណ្ឌា លោក Narendra Modi ដែលនឹងកាន់តំណែងជាប្រធាន G20 ឆ្នាំ២០២៣៕

