ថ្នាក់ដឹកនាំបណ្តាប្រទេសថតរូបទុកអនុស្សវរីយ៍នៅក្នុងកិច្ចប្រជុំកំពូល G20

យោងតាមនោះ លោក Trudeau បានជួបពិភាក្សា«លើសពីមួយដង» ជាមួយលោក ស៊ីជីនពីង ហើយនេះក៏ជាជំនួបដំបូងបង្អស់រវាងថ្នាក់ដឹកនាំនៃប្រទេសទាំងពីរផងដែរ ចាប់តាំងពីទំនាក់ទំនងពាណិជ្ជកម្មនិងការទូតទ្វេភាគីបានជាប់គាំងដោយសារប្រទេសកាណាដាបានចាប់ខ្លួននាយិការហិរញ្ញវត្ថុរបស់ក្រុមហ៊ុន Huawei លោកស្រី Mèng Wănzhōu តាមសំណើរពីប្រទេសអាមេរិកផងដែរ ។ ព័ត៌មានពោលខាងលើនេះត្រូវបានចេញផ្សាយនៅពេលដែលទំនាក់ទំនងរវាងចិន និងកាណាដាត្រូវបានអ្នកសង្កេតការណ៍វាយតម្លៃថាគឺស្ថិតនៅក្នុងពេលវេលាដ៏អាក្រក់បំផុតចាប់តាំងពីប្រទេសទាំងពីរបានបង្កើតទំនាក់ទំនងការទូតនាឆ្នាំ១៩៧០ មក៕