សេចក្តីជូនដំណឹងបានបញ្ជាក់ថា ដើម្បីឱ្យប្រទេសនីមួយៗផ្តោតការយកចិត្តទុកដាក់រាល់ធនធានរបស់ខ្លួនដើម្បីទប់ស្កាត់បញ្ហាប្រឈមអំពីសុខភាពនិងសេដ្ឋកិច្ចដែលបណ្តាលដោយជំងឺរាតត្បាត Covid19 ហើយក្រោមការដឹកនាំរបស់ប្រធានាធិបតីអាមេរិកលោក Donald Trump នាយកក្រុមប្រឹក្សាសេដ្ឋកិច្ចជាតិលោក Larry Kudlow ដែលជាមន្ត្រីទទួលបន្ទុករៀបចំកិច្ចប្រជុំកំពូល G7 បានជូនដំណឹងដល់សហការីដែលទទួលបន្ទុកការរៀបចំព្រឹត្តិការណ៍នេះថា កិច្ចប្រជុំកំពូល G7 នឹងត្រូវបានធ្វើឡើងតាមបណ្តាញអ៊ីនធឺណិតផងដែរ។
លើសពីនេះទៅទៀត សេតវិមានក៏បានជូនដំណឹងទៀតថា ប្រធានាធិបតីអាមេរិកលោក D.Trump នឹងជួបជាមួយថ្នាក់ដឹកនាំនៃប្រទេសសមាជិកក្រុម G7 ដទៃទៀត តាមរយៈកិច្ចប្រជុំទូរទស្សន៍ផ្សាយផ្ទាល់តាមបណ្តាញ អ៊ិនធឺណិតនៅខែមេសានិងខែឧសភាខាងមុខនេះផងដែរ៕
