តំបន់អាវុធនុយក្លេអ៊ែរ Yongbyo ដែលបានថតដោយផ្កាយរណប

ថ្លែងនៅក្នុងសន្និសីទសារព័ត៌មានមួយនៅសណ្ឋាគារ Melia Hotel លោក ស្រី Choe Son-hui បានឲ្យដឹងថា "យើងខ្ញុំបានលើកច្បាស់អំពីទស្សនៈរបស់ខ្លួន ដោយអះអាងថាយើងខ្ញុំនឹងលុបចោលទាំងស្រុងតំបន់នុយក្លេអ៊ែរ Yongbyon តែម្តង"។ ការអះអាងពោលខាងលើនេះបាននាំចេញសំដៅឆ្លើយតបទៅនឹងសំណួរដែលពាក់ព័ន្ធនឹងការអត្ថាធិប្បាយរបស់រដ្ឋមន្ត្រីក្រសួងការបរទេសអាមេរិកលោក Mike Pompeo ដោយបានឲ្យដឹងថាតើទីក្រុងព្យុងយ៉ាងមិនបានបញ្ជាក់ច្បាស់ពីអ្វីដែលគេត្រៀមខ្លួនជាស្រេចដើម្បីអនុវត្តក្នុងសំណើរបំផ្លាញតំបន់នុយក្លេអ៊ែរ Yongbyon ដែរឬអត់៕