![]() |
ថ្លែងនៅក្នុងកិច្ចប្រជុំនេះ លោក Nguyen Xuan Phuc បានវាយតម្លៃខ្ពស់ចំពោះសារៈសំខាន់នៃអាស៊ាន +៣ ដែលជាក្របខ័ណ្ឌនៃកិច្ចសហប្រតិបត្តិការមានភាពស្វាហាប់បំផុតរវាងអាស៊ាននិងដៃគូនានា រួមទាំងជាកម្លាំងចលករដ៏សំខាន់ សម្រាប់កំណើនសេដ្ឋកិច្ចក្នុងតំបន់និងសកលលោក។ លោក Nguyen Xuan Phuc បានមានប្រសាសន៍ថា ក្នុងបរិបទដែលស្ថានភាពពិភពលោកនិងតំបន់កាន់តែមានភាពស្មុគស្មាញនោះ បណ្តាប្រទេសសមាជិកអាស៊ាន +៣ ក៏កំពុងប្រឈមមុខនឹងបញ្ហាជាច្រើន ដូច្នេះហើយប្រទេសទាំងអស់គប្បីរក្សានិងបង្កើនកិច្ចសហប្រតិបត្តិការពហុភាគីនិងភាវូបនីយកម្មពាណិជ្ជកម្មដោយសេរីភាព តភ្ជាប់និងលើកកំពស់សមត្ថភាពខ្លួនទីពឹងខ្លួនចំពោះផលប៉ះពាល់ពីខាងក្រៅ។
លោកនាយករដ្ឋមន្រ្តី Nguyen Xuan Phuc ក៏បានស្នើជម្រុញកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ បង្កើនប្រសិទ្ធភាពនិងភាពត្រៀមខ្លួនជាស្រេចនៃកិច្ចព្រមព្រៀងពហុភាគីស្តីពីគំនិតផ្តួចផ្តើម Chiang Mai (CMIM) ចំពោះករណីវិបត្តិ និងរារាំងវិបត្តិជាសន្មតភាពផងដែរជាដើម៕

