ថ្នាក់ដឹកនាំជាន់ខ្ពស់របស់វៀតណាមអញ្ជើញចូលរួមពិធីបើកកិច្ចប្រជុំកំពូលអាស៊ានលើកទី៣៦នៅទីក្រុងហាណូយ។ (រូបថត៖ VOV)

អញ្ជើញថ្លែងមតិបើកកិច្ចប្រជុំ នាយករដ្ឋមន្រ្តីរដ្ឋាភិបាលវៀតណាម លោក Nguyen Xuan Phuc បានមានប្រសាសន៍ថា នេះជាលើកដំបូង ក្នុងរយៈពេលជាងកន្លះសតវត្សហើយដែលកិច្ចប្រជុំកំពូលជាប្រចាំរបស់ អាស៊ានត្រូវបានរៀបចំឡើងតាមប្រព័ន្ធអនឡាញ។ ប្រការនេះបានឆ្លុះ បញ្ចាំងនូវការពិតជាក់ស្ដែងថា វិធីសាស្ត្រប្រតិបត្តិការកំពុងត្រូវតែផ្លាស់ ប្ដូរ មិនត្រឹមតែដោយសារការអភិវឌ្ឍនៃវិទ្យាសាស្ត្របច្ចេកវិទ្យាប៉ុណ្ណោះទេ ថែមទាំងដោយសារបញ្ហាប្រឈមដែលមិនធ្លាប់មានតាំងពីមុន មកលើទូទាំងពិភពលោកនោះគឺជំងឺរាតត្បាត Covid-19 ទៀតផង។ ការផ្ទុះឡើងនិងការ រីករាលដាលនៃជំងឺនេះបានធ្វើឲ្យលេចចេញកាន់តែច្បាស់ថែមទៀតនូវ បញ្ហាប្រឈមនានាដែលកំពុងកំបាំងខ្លួននៅក្នុងបរិយាកាសនយោបាយ-សេដ្ឋកិច្ច-សង្គមលើពិភពលោកនិងតំបន់នីមួយៗ ក្នុងនោះមានសកម្មភាព ដែលខ្វះការទទួលខុសត្រូវ រំលោភបំពានលើច្បាប់អន្តរជាតិ និងបង្កឡើង ផលប៉ះពាល់លើបរិយាកាសសន្តិសុខនិងស្ថិរភាពនៅតំបន់មួយចំនួន រួម ទាំងតំបន់អាស៊ានផងដែរ។ ក្នុងបរិបទនោះ ប្រទេសនានាត្រូវការលើកត្រ ដែតនូវស្មារតីសាមគ្គីភាព សហប្រតិបត្តិការដោយមានការទទួលខុសត្រូវ ចំពោះសហគមន៍អន្តរជាតិ។ តួនាទីនិងបេសកកម្មរបស់ប្រទេសជាមហា អំណាច អង្គការពហុភាគីនិងតំបន់ កាន់តែមានសារសំខាន់ជាងពេលណាៗ ទាំងអស់។

នាយករដ្ឋមន្រ្តីវៀតណាមលោក Nguyen Xuan Phuc អញ្ជើញថ្លែងសុន្ទរកថាបើកកិច្ចប្រជុំ។ (រូបថត៖ VOV)

តាមលោកនាយករដ្ឋមន្រ្តី Nguyen Xuan Phuc បានចាត់ទុកថា ក្រោយរយៈពេល៥ឆ្នាំបង្កើតសហ គមន៍មក អាស៊ានកំពុងជួបប្រទះនឹង ឱកាសផងនិងបញ្ហាប្រឈមផង ដែលបង្កឡើងដោយការផ្លាស់ប្ដូរភូមិ សាស្ត្រ-យុទ្ធសាស្ត្រសកលក៏ដូចជាជំងឺរាតត្បាតសកល Covid-19 ផងដែរ។ ប៉ុន្តែ ឫទ្ធា នុភាពរបស់សហគមន៍អាស៊ានត្រូវបានបង្ហាញយ៉ាងច្បាស់ដោយ តភ្ជាប់ប្រទេសសមាជិកទាំងអស់គ្នា បង្កើតឡើងកម្លាំងចម្រុះដើម្បីជំនះពុះ ពារលើគ្រប់ការលំបាក។ លោកនាយករដ្ឋមន្រ្តី Nguyen Xuan Phuc បានអះអាងថា៖

“សហគមន៍អាស៊ានបានធ្វើសកម្មភាពទាន់ពេលវេលា ដោយតភ្ជាប់ ប្រទេសសមាជិកទាំងអស់ដើម្បីឆ្លើយតបដោយម្ចាស់ការ។ ប្រព័ន្ធឆ្លើយតប បញ្ហាសុខាភិបាលជាបន្ទាន់របស់អាស៊ាននិងកិច្ចសហប្រតិបត្តិការជាមួយ ប្រទេសដៃគូនានាត្រូវបានដាក់ឲ្យដំណើរការភ្លាមៗបន្ទាប់ពីជំងឺរាតត្បាតផ្ទុះឡើង។ ប្រទេសអាស៊ាននានាបានចែករំលែកព័ត៌មាន បទពិសោធន៍ ហើយ សហការគ្នាយ៉ាងសកម្មក្នុងការគ្រប់គ្រង បង្ការនិងទប់ស្កាត់ជំងឺរាតត្បាត។ សហគមន៍អាស៊ានទាំងមូល ដោយមានការសន្យានយោបាយនៅកម្រិត ខ្ពស់បំផុត និងវិធីអភិក្រមដោយព្រមៗគ្នា បានបង្ហាញឲ្យឃើញនូវឫទ្ធានុ ភាពដ៏រឹងមាំរបស់ប្លុកអាស៊ានមួយដែលតែងតែជួយឧបត្ថម្ភគាំទ្រគ្នាទៅវិញទៅមកប្រកបដោយចំណងសាមគ្គីភាពយ៉ាងពិតប្រាកដ”។

ថ្នាក់ដឹកនាំនៃប្រទេសសមាជិកអស៊ានទាំង១០និងលោកអគ្គលេខាធិការអាស៊ានអញ្ជើញចូលរួមកិច្ចប្រជុំតាមប្រព័ន្ធវីដេអូ។ (រូបថត៖ baoquocte.vn)

លោកនាយករដ្ឋមន្រ្តីវៀតណាមសង្ឃឹមថា កិច្ចប្រជុំកំពូលអាស៊ាន លើកនេះនឹងអនុម័តលើ “សេចក្ដីថ្លែងការណ៍ចក្ខុវិស័យរបស់ថ្នាក់ដឹកនាំ អាស៊ានស្ដីពីសហគមន៍អាស៊ានមួយប្រកបដោយភាពស្អិត រមួតនិងការឆ្លើយតបដោយម្ចាស់ការ៖ ជំនះពុះពារលើបញ្ហាប្រឈម ជំរុញកំណើន” ហើយ នោះនឹងជាត្រីវិស័យសម្រាប់អាស៊ានក្នុងដំណាក់កាលអភិវឌ្ឍខាងមុខ៕