![]() |
ថ្លែងមតិនាថ្ងៃទី ៦ ខែកញ្ញា បន្ទាប់ពីបញ្ចប់ដំណើរទស្សនកិច្ច រយៈពេលមួយថ្ងៃ ទៅកាន់ទីក្រុងព្យុងយ៉ាងភ្នាក់ងារពិសេសរបស់ប្រធានាធិបតីកូរ៉េខាងត្បូង លោក Chung Eui-yong នាយកខុទ្ធកាល័យសន្តិសុខជាតិកូរ៉េខាងត្បូង បានឲ្យដឹងថាភាគីទាំងពីរនឹងត្រៀមរៀបចំកិច្ចចរចារជាន់ខ្ពស់នាដើមសប្តាហ៍ក្រោយ ដើម្បីរៀបចំកិច្ចប្រជុំកំពូលអន្តរកូរ៉េនាពេលខាងមុខផងដែរ។
លោក Chung Eui-yong បានដឹកនាំគណៈប្រតិភូរួមមានសមាជិកចំនួន ៥ នាក់ បានបំពេញ ទស្សនកិច្ចទៅកាន់ទីក្រុងព្យុងយ៉ាងក្នុងថ្ងៃតែមួយគឺថ្ងៃទី ៥ ខែកញ្ញា។ ក្នុងក្របខ័ណ្ឌនៃដំណើរទស្សនកិច្ចនេះគណៈប្រតិភូបានពិភាក្សាជា មួយថ្នាក់ដឹកនាំកូរ៉េខាងជើងលោក Kim Jong-un៕

