![]() |
ក្នុងសេចក្តីប្រកាសកាលពីថ្ងៃទី ២៣ ខែមេសា ទីប្រឹក្សាគោលនយោបាយកិច្ចបរទេសរបស់វិមាន KremLin លោក Yuri Ushakov បានឲ្យដឹងថា ថ្នាក់ដឹកនាំទាំងពីររូបនេះនឹងជួបពិភាក្សាគ្នាអំពីកិច្ចប្រឹងប្រែងខាងនយោបាយនិងការទូតសំដៅដោះស្រាយបញ្ហាអាវុធនុយក្លេអ៊ែរនៅលើឧបទ្វីបកូរ៉េ ហើយអះអាងថាដំណើរទស្សនកិច្ចរបស់លោក Kim Jong-Un ដើរតួនាទីដ៏សំខាន់នៅក្នុងដំណើរការនេះផងដែរ។ ទន្ទឹមនឹងនេះ ក្រុមអ្នកសង្កេតការណ៍អន្តរជាតិបានវាយតម្លៃថារបៀបវារៈនៅក្នុងជំនួបកំពូលរវាងលោក Vladimir Putin និង Kim Jong-Un នឹងផ្តោតលើកិច្ចប្រឹងប្រែងសន្តិភាពលើឧបទ្វីបកូរ៉េ ព្រមទាំងកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចនិងទំនាក់ទំនងទ្វេភាគី ក្នុងនោះមានបញ្ហាកិច្ចសហប្រតិបត្តិការលើការរំលាយអាវុធនុយក្លេអ៊ែរ សមត្ថភាពអនុវត្តគម្រោងការណ៍សេដ្ឋកិច្ចរវាងរុស្ស៊ីនិងកូរ៉េ ខាងជើងជាដើមផងដែរ៕

