រដ្ឋមន្ត្រីការបរទេសវៀតណាម Bui Thanh Son និងរដ្ឋមន្ត្រីការបរទេសម៉ាឡេស៊ី លោក Zambry Abdul Kadir។ (រូបថត៖ VOV)
នៅក្នុងកិច្ចប្រជុំលើកនេះ ភាគីទាំងពីរបានឯកភាពស្នើឡើងនាយករដ្ឋមន្ត្រីនៃ ប្រទេសទាំងពីរនូវទិសដៅសំខាន់ៗមួយចំនួន ដើម្បីជំរុញទំនាក់ទំនងភាពជាដៃគូ យុទ្ធសាស្ត្រនាពេលខាងមុខ រួមមាន៖ ការសម្របសម្រួលគ្នាជំរុញដំណើរទស្សនកិច្ច ថ្នាក់ជាន់ខ្ពស់និងគ្រប់ជាន់ថ្នាក់; បង្កើនការជួបប្រាស្រ័យរវាងប្រជាជននិងប្រជាជន; ពង្រីកកិច្ចសហប្រតិបត្តិការការពារជាតិ និងសន្តិសុខ; ខិតខំនាំទំហំពាណិជ្ជកម្មទ្វេ ភាគីឡើងដល់ ១៨ ពាន់លានដុល្លារអាមេរិកក្នុងពេលឆាប់ៗនេះតាមទិសដៅមានតុល្យ ភាពជាងមុន; កាត់បន្ថយការអនុវត្តរបាំងពាណិជ្ជកម្ម ហើយឆ្លៀតយកឱកាសឱ្យបាន ល្អពីកិច្ចព្រមព្រៀងពាណិជ្ជកម្មតំបន់ដែលភាគីទាំងពីរចូលរួម។ រដ្ឋមន្ត្រីទាំងពីរក៏បាន ឯកភាពបន្តសម្របសម្រួលគ្នាយ៉ាងជិតស្និទ្ធ និងគាំទ្រគ្នាទៅវិញទៅមកយ៉ាងសកម្មនៅ វេទិកាពហុភាគី; រួមគ្នាជាមួយបណ្តាប្រទេសជាសមាជិកនៃសមាគមប្រជាជាតិអាស៊ី អាគ្នេយ៍ (អាស៊ាន) រក្សាសាមគ្គីភាព មជ្ឈភាពរបស់អាស៊ានក្នុងការដោះស្រាយបញ្ហា យុទ្ធសាស្ត្រក្នុងតំបន់៕