រដ្ឋមន្រ្តីការបរទេសនៃបណ្ដាប្រទេសអាស៊ានចូលរួមកិច្ចប្រជុំ AMM ៥១ (រូបថត៖ TTXVN)

ថ្លែងមតិនៅបណ្ដាព្រឹត្តិការណ៍នេះ ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីការបរទេស វៀតណាមលោក Pham Binh Minh បានអះអាងថា វៀតណាមនឹងខិតខំប្រឹង ប្រែងរួមជាមួយប្រទេសអាស៊ានដទៃ បើកទូលាយនិងធ្វើឲ្យស៊ីជំរៅថែមទៀតនូវ ទំនាក់ទំនងសហប្រតិបតិ្តការដើម្បីផលប្រយោជន៍នៃភាគីទាំងពីររវាងអាស៊ាន ជាមួយដៃគូទាំងបួនខាងលើ។ វៀតណាមនឹងចូលរួមយ៉ាងសកម្មក្នុងសកម្មភាព សហប្រតិបតិ្តការជាក់ស្ដែងរវាងអាស៊ានជាមួយដៃគូទាំងនេះ ពិសេសគឺលើវិស័យ ដែលវៀតណាមយកចិត្តទុកដាក់ដូចជា កិច្ចសហប្រតិបត្តិការនៅសមុទ្រ ការ តភ្ជាប់បណ្ដាតំបន់និងអភិវឌ្ឍអនុតំបន់ សេដ្ឋកិច្ច ពាណិជ្ជកម្ម និងវិនិយោគ ជាដើម។

ទទួលតួនាទីសម្របសម្រួលទំនាក់ទំនងអាស៊ាន ជប៉ុន ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីការបរទេសវៀតណាមលោក Pham Binh Minh បានអះអាងថា នឹងខិតខំ ប្រឹងប្រែងពង្រីកថែមទៀតនូវទំនាក់ទំនងដ៏ល្អប្រសើររវាងភាគីទាំងពីរ នាំទំនាក់ ទំនងក្នុងភាពជាដៃគូយុទ្ធសាស្ត្រអាស៊ាន ជប៉ុន ឡើងកំពស់ថ្មី៕