កិច្ចប្រជុំរដ្ឋមន្ត្រីការពារជាតិ NATO នឹងពិភាក្សាគ្នាអំពីបញ្ហាសំខាន់ៗជាច្រើន

អគ្គលេខធិការនៃអង្គការ NATO លោក Jens Stolenberg បានប្រកាសថា ការបង្កើនរចនាសម្ព័ន្ធនេះ ដែលបញ្ចូលបន្ថែមបុគ្គលិកចំនួនជាង ១២.០០០ នាក់ ត្រូវការអនុម័ត។ រីឯ ការចែករំលែកចំណាយលើវិស័យហិរញ្ញវត្ថុ និងចំណាយ លើវិស័យការពារជាតិក៏ស្ថិតនៅក្នុងខ្លឹមសារដ៏សំខាន់ក្នុងរបៀបវារៈនេះផងដែរ។

គួរបញ្ជាក់ផងដែរថា នាថ្ងែទី៧ខែមិថុនាលោក Jens Stolenberg បានឲ្យដឹងថា៖ លោកអប់អរសាទរចំពោះការដែលអាល្លឺម៉ង់ដែលបានកាត់បន្ថយចំណាយលើវិស័យការពារជាតិ និងមានផែនការបង្កើន ៨០% នៃចំណាយនេះក្នុងប្រមាណមួយ ទសវត្សន៍ខាងមុខនេះហើយលោកបានក៏ចាត់ទុកថានេះគឺជាជំហានមួយដ៏ត្រឹមត្រូវរបស់អាល្លឺម៉ង់ផងដែរ៕