|
|
អញ្ជើញថ្លែងសុន្ទរកថាបិទបញ្ចប់កិច្ចប្រជុំនេះ ប្រធាន MSC លោក Wolfgang Ischinger បានសង្កត់ធ្ងន់ថាក្នុងរយៈពេល ៣ ថ្ងៃ ប្រព្រឹត្តិទៅនោះ អង្គប្រជុំជាច្រើនមានទស្សនៈរួមថា សណ្តាប់ធ្នាប់អន្តរជាតិកំពុងស្ថិតក្នុង ស្ថានភាព "អាក្រក់" ។ លោកបានក្រឹនរំលឹកថា នៅពេលកិច្ចប្រជុំ MSC កាលពីឆ្នាំមុនបានអះអាងថាពិភពលោកអាចកើតមានជម្លោះ ហើយព្យាករណ៍អំពីសករាជអស្ថិរភាពថ្មីមួយ ។ នៅក្នុង MSC លើកទី ៥៥ នេះ អង្គប្រជុំជាង៥០០ រូប ដែលក្នុងនោះមានថ្នាក់ដឹកនាំរដ្ឋ និងរដ្ឋាភិបាល ក៏ដូចជាឥស្សរជនដែលមានកិត្យានុភាពលើវិស័យនយោបាយ និងសន្តិសុខពិភពលោកបានពិភាក្សាអំពីបញ្ហាសន្តិសុខជាច្រើន ដែលក្នុងនោះ មានការប្រកួតប្រជែង និងកិច្ចសហប្រតិបត្តិការរវាងមហាអំណាច អនាគតនៃសហភាពអឺរ៉ុប (EU) រួមទាំងបណ្ដាទំនាក់ទំនងឆ្លងមហាសមុទ្រអាត្លង់ទិចដែលកំពុងចុះខ្សោយផងដែរ៕

