លោកប្រធាន MSC Wolfgang Ischinger (រូបថត៖ Getty Images)

អញ្ជើញថ្លែងនៅទីនេះ លោកប្រធាន MSC Wolfgang Ischinger បានសង្កត់ធ្ងន់ថា នាបច្ចុប្បន្ននេះ ពិភពលោកមិនត្រឹមតែត្រូវឆ្លងកាត់នឹងវិបត្តិនានាប៉ុណ្ណោះទេ ថែមទាំងត្រូវប្រឈមនឹងការផ្លាស់ប្តូរជា ប្រវត្តិសាស្ត្រទៀតផង។ សករាជមួយកំពុងឈានដល់ទីបញ្ចប់ ហើយទើបតែចាប់ផ្តើម លេចឡើងនូវផ្ទាំងគំនូរនៃសករាជនយោបាយថ្មីមួយ។ លោក Wolfgang Ischinger បានអំពាវនាវដល់អង្គប្រជុំបង្កើនការកសាងទំនុកទុកចិត្ត ក៏ដូចជាជឿជាក់គ្នាទៅវិញទៅមកផងដែរ។

Munich ឆ្នា២០១៩ ទាក់ទាញបានការចូលរួមរបស់ប្រមុខរដ្ឋ និងរដ្ឋាភិបាល ក៏ដូចជាឥស្សរជនដែលមានកិត្យានុភាពលើវិស័យនយោបាយ និងសន្តិសុខពិភពលោក។ កិច្ចប្រជុំនេះនឹងបិទបញ្ចប់នាថ្ងៃទី ១៩ ខែកុម្ភៈខាងមុខ៕