នាយករដ្ឋមន្ត្រីកម្ពុជា សម្តេចតេជោ ហ៊ុនសែន អញ្ជើញទទួលជួបជាមួយលោកនាយឧត្តមសេនីយ៍ Ngo Xuan Lich រដ្ឋមន្ត្រីក្រសួងការពារប្រទេសវៀតណាម

នៅក្នុងជំនួបនេះ នាយករដ្ឋមន្រ្តី សម្តេច ហ៊ុនសែន បានសង្កត់ធ្ងន់ថា កិច្ចសហប្រតិបត្តិការការពារជាតិ បានដើរតួនាទីជាសសរស្តម្ភដ៏សំខាន់មួយ ក្នុងទំនាក់ទំនងរវាងប្រទេសទាំងពីរ ហើយបានអះអាងថា កម្ពុជាតែង តែយកចិត្តទុកដាក់ថែរក្សានិងធ្វើឲ្យកាន់តែស៊ីជម្រៅ នូវទំនាក់ទំនងមិត្ត ភាពនិងសាមគ្គីភាពជាប្រពៃណី កិច្ចសហប្រតិបត្តិការគ្រប់ជ្រុងជ្រោយជាមួយវៀតណាម ដើម្បីផលប្រយោជន៍របស់ប្រជាជននៃប្រទេសទាំងពីរ ដើម្បីសន្តិភាព ស្ថិរភាពនិងការអភិវឌ្ឍន៍។

មុននេះ នាថ្ងៃទី ២៧ ខែធ្នូ កិច្ចពិភាក្សាត្រូវបានធ្វើឡើងរវាង រដ្ឋមន្ត្រីក្រ សួងការពារប្រទេសវៀតណាម លោក Ngo Xuan Lich និង ឧបនាយករដ្ឋមន្ត្រីនិងជារដ្ឋមន្ត្រីក្រសួងការពារជាតិកម្ពុជា សម្តេច ទៀ បាញ់។ ស្តីពីកិច្ច សហប្រតិបត្តិការនាពេលខាងមុខ ភាគីទាំងពីរបានព្រមព្រៀងគ្នា បន្តបង្កើនគុណភាពនៃកិច្ចសហប្រតិបត្តិការបណ្ដុះបណ្ដាលរវាងកងទ័ព នៃ ប្រទេសទាំងពីរ; បង្កើនកិច្ចសហប្រតិបត្តិការរវាងកងកម្លាំងការពារព្រំ ដែន; ជំរុញការចងសម្ព័ន្ធមិត្តរវាងមូលដ្ឋាននិងអង្គភាពកងទ័ពព្រំដែន ។ ទន្ទឹមជាមួយគ្នានោះ ពន្លឿនការស្វែងរក ការប្រមូលនិងការធ្វើមាតុ ភូមិនិវត្តន៍ អដ្ឋិធាតុកងទ័ពស្ម័គ្រចិត្ត និងអ្នកជំនាញវៀតណាមដែលពលីជីវិតនៅកម្ពុជានាគ្រាសម្គ្រាមផងដែរ៕