ប្រធានរដ្ឋវៀតណាម លោក Vo Van Thuong ជួបធ្វើការជាមួយអគ្គនាយកស្តីទី IAEA លោកស្រី Najat Mokhtar។ (រូបថត៖ VNA) |
វៀតណាមក្នុងការអភិវឌ្ឍកម្មវិធីថាមពលបរិមាណូដើម្បីគោលដៅសន្តិភាព។ លោកប្រធានរដ្ឋបានស្នើឲ្យ IAEA បន្តបង្កើនគម្រោងសហប្រតិបត្តិការបច្ចេកទេស សម្រាប់តំបន់អាស៊ី-ប៉ាស៊ីហ្វិក ដើម្បីឲ្យវៀតណាមអាចចូលរួម។ លោកប្រធានរដ្ឋក៏ បានស្នើឲ្យ IAEA បន្តសហការជាមួយវៀតណាមក្នុងកម្មវិធីសហប្រតិបត្តិការអន្តរជាតិ ចែករំលែកបទពិសោធន៍ និងផ្តល់ជំនួយបច្ចេកទេសដើម្បីបង្កើនសមត្ថភាពជាតិ សម្រាប់វៀតណាម ជាពិសេសលើវិស័យអធិការកិច្ច សន្តិសុខ និងសុវត្ថិភាព នុយក្លេអ៊ែរនិយាយរួម។
រីឯខ្លួនវិញ លោកស្រី Najat Mokhtar បានសង្កត់ធ្ងន់ថា កិច្ចសហប្រតិបត្តិការ ជាមួយវៀតណាម គឺជាគំរូប្រកបដោយប្រសិទ្ធភាព និងជោគជ័យ ហើយបានអះអាង ថា នឹងបន្តសហការលើកកំពស់សមត្ថភាព និងផ្ទេរបច្ចេកវិទ្យាទៅឲ្យវៀតណាមនា ពេលខាងមុខ។ លោកស្រី Najat Mokhtar បានអបអរសាទរចំពោះវៀតណាមដែល បាននិងកំពុងបំពេញបានល្អនូវតួនាទីជាសមាជិកក្រុមប្រឹក្សាភិបាល IAEA អាណត្តិ ២០២១-២០២៣ ហើយមានបំណងថា វៀតណាមនឹងបន្តរួមចំណែកក្នុងកិច្ចខិតខំ ប្រឹងប្រែងរបស់ IAEA ដើម្បីដោះស្រាយបញ្ហាកង្វល់រួមរបស់សហគមន៍អន្តរជាតិ៕

