ឧបនាយករដ្ឋមន្ត្រី វៀតណាមលោក Le Minh Khai (ស្ដាំ) ទទួលជួបឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រី ក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុកូរ៉េខាងត្បូង លោក Choo Kyung-ho។ (រូបថត៖ VOV) |
កិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចគឺជាចំណុចលេចធ្លោក្នុងទំនាក់ទំនងវៀតណាម-កូរ៉េខាងត្បូង
(VOVWORLD) - រដ្ឋាភិបាលវៀតណាមលើកទឹកចិត្តឱ្យសហគ្រាសកូរ៉េខាងត្បូងមកបណ្ដាក់ទុនថ្មី និងពង្រីក ទ្រង់ទ្រាយវិនិយោគ ជាពិសេសក្នុងវិស័យអាទិភាពនានាដូចជា ការអភិវឌ្ឍហេដ្ឋារចនា សម្ព័ន្ធ ការផលិតឧបករណ៍អេឡិចត្រូនិកបច្ចេកវិទ្យាខ្ពស់ semiconductors ទិន្នន័យធំ បច្ចេកវិទ្យាជីវៈសាស្ត្រ ទីក្រុងឆ្លាតវៃ; ផ្តោតលើការផ្ទេរប្រគល់បច្ចេកវិទ្យាប្រភព។

