រដ្ឋមន្ត្រីការពារជាតិអាមេរិកស្តីទី លោក Patrick Shanahan

នៅក្នុងសម័យពិភាក្សាលើកទីមួយ រដ្ឋមន្ត្រីការពារជាតិអាមេរិកស្តីទីលោក Patrick Shanahan បានថ្លែងសុន្ទរកថាក្រោមចំណងជើងថា "ចក្ខុវិស័យរបស់អាមេរិកស្តីពីសន្តិសុខនៅតំបន់មហាសមុទ្រឥណ្ឌា - ប៉ាស៊ីហ្វិក " យោងតាមនោះបានបញ្ជាក់ថាមហាសមុត្រឥណ្ឌា-ប៉ាស៊ីហ្វិក គឺជាតំបន់អាទិភាពមួយសំរាប់អាមេរិក ហើយទីក្រុងវ៉ាស៊ីនតោនកំពុងវិនិយោគលើតំបន់នេះ និងប្រកៀកស្មាជាមួយ បណ្តាប្រទេសដទៃទៀតក្នុងតំបន់ទៀតផងដែរ។ ក៏ប៉ុន្តែនាបច្ចុប្បន្ន តំបន់នេះកំពុងប្រឈមមុខនឹងបញ្ហាសន្តិសុខមួយចំនួន រួមទាំងបញ្ហានុយក្លេអ៊ែររបស់កូរ៉េខាងជើង ភេរវកម្មនិយម សន្តិសុខអ៊ិនធើណែត ជួញដូរគ្រឿងញៀននិងឧក្រិដ្ឋកម្មឆ្លងដែនជាដើម។ លើសពីនេះទៀត មានទង្វើរនានានៅតែដើរបញ្ច្រាសទៅនឹងសណ្តាប់ធ្នាប់ ច្បាប់អន្តរជាតិ យោធូបនិយកម្ម ព្រមទាំងប៉ុនប៉ងចាប់បង្ខំឲ្យប្រទេសដទៃអនុវត្តតាមយុទ្ធសាស្ត្ររបស់ខ្លួនផងដែរ៕