![]() |
ថ្លែងក្នុងពិធីបិទបញ្ចប់កិច្ចសន្ទនា Shangri-La ឆ្នាំ២០១៩ នេះ អគ្គនាយកប្រតិបត្តិនៃវិទ្យាស្ថានស្រាវជ្រាវយុទ្ធសាស្រ្តអន្តរជាតិ (IISS) បានឲ្យដឹងថា វេទិកាឆ្នាំនេះបានកត់សម្គាល់ជាឆ្នាំដែលមានតំណាងយ៉ាងច្រើនបំផុតកាលពីកាលពីមុនមក ក្នុងនោះមានគណៈប្រតិភូថ្នាក់រដ្ឋាភិបាលចំនួន ៤៤ មកពីប្រទេស និងតំបន់ចំនួន ៥៦ នៅលើពិភពលោក។ ក្រៅពីការយកចិត្តទុកដាក់ចំពោះសារពីបណ្តាប្រទេសធំៗ ដូចជាអាមេរិក និងចិន វេទិកាឆ្នាំនេះក៏ជាឱកាសសម្រាប់ប្រទេសដទៃទៀតបង្ហាញអំពីទស្សនៈវិស័យរបស់ខ្លួន តាមរយៈនោះស្វែងរកសំលេងរួម ដើម្បីធានាផលប្រយោជន៍របស់ខ្លួន ក៏ដូចជាធានាបាននូវសុខសន្តិភាព និងស្ថេរភាពនៅក្នុងតំបន់ផងដែរ៕

