នាយឧត្តមសេនីយ៍ឯកលោក Nguyen Chi Vinh

នៅក្នុងជំនួបនេះ ភាគីទាំងពីរបានផ្លាស់ប្តូរ និងចែករំលែកនូវបញ្ហាដែលភាគីទាំង ពីរមានការយកចិត្តទុកដាក់ដូចគ្នា អំពីស្ថានភាពនយោ បាយ សន្តិសុខពិភពលោក និងតំបន់ ដែលជះឥទ្ធិពលទៅនឹងស្ថិរភាព សន្តិភាពរបស់ប្រទេសទាំងពីរ ព្រមទាំង វាយតម្លៃនូវលទ្ធផលសហប្រតិបត្តិការលើវិស័យការពារជាតិរវាងវៀតណាមជាមួយ កម្ពុជានាពេលកន្លងទៅ ក៏ដូចជា ឯកភាពទិសដៅសហប្រតិបត្តិការនាពេលខាងមុខ។

បន្ទាប់ពីជំនួប ចំពោះមុខការធ្វើកាកសីណសាក្សីរបស់ថ្នាក់ដឹកនាំនៃក្រសួងការ ពារប្រទេសទាំងពីរ តំណាងបញ្ជាការដ្ឋានប៉ូលីសការពារសមុទ្រវៀតណាមនិងគណៈ កម្មាធិការជាតិសុវត្ថiភាពទ័ពជើងទឹកកម្ពុជាបានចុះហត្ថលេខាលើកិច្ចព្រមព្រៀងបង្កើត ខ្សែ Hotline រវាងស្ថាប័នទាំងពីរផងដែរ៕