ប្រធានស្តីទី SOM វៀតណាម លោកឯកអគ្គរដ្ឋទូត Vu Ho ថ្លែងនៅកិច្ចសន្ទនា។(រូបថត៖ baoquocte.vn) |
លោកឯកអគ្គរដ្ឋទូត Vu Ho បានស្នើឲ្យភាគីទាំងពីរបន្តផ្តល់អាទិភាពខ្ពស់ដល់ ការសម្របសម្រួលក្នុងការឆ្លើយតបនឹងជំងឺកូវីដ-១៩ ធានាការទទួលនិងផ្គត់ផ្គង់ វ៉ាក់សាំង ថ្នាំព្យាបាលឲ្យមានសមភាពនិងគ្រប់គ្រាន់ ព្រមទាំងម្ចាស់ការឆ្លើយតបនឹង ការផ្ទុះឡើងនៃជំងឺរាតត្បាតនាពេលអនាគតផងដែរ។ ទន្ទឹមនឹងនោះ លោកឯកអគ្គរដ្ឋទូត Vu Ho បានស្នើឲ្យភាគីទាំងពីរគប្បីបន្តជំរុញ កិច្ចសហប្រតិបត្តិការលើវិស័យអប់រំ ដែលជាវិស័យសំខាន់នៃកិច្ចសហប្រតិបត្តិការ រវាងអាស៊ាននិងនូវែលសេឡង់; មានគោលបំណងថា ភាគីទាំងពីរនឹងរក្សា ហើយបន្ត ជំរុញសកម្មភាពសហប្រតិបត្តិការដែលមានស្រាប់ ដែលក្នុងនោះ នូវែលសេឡង់ផ្តល់ អាទិភាពដល់ការជួយឧបត្ថម្ភអាស៊ានក្នុងការអភិវឌ្ឍប្រភពធនធានមនុស្សប្រកបដោយគុណភាពខ្ពស់។
លោកឯកអគ្គរដ្ឋទូត Vu Ho បានអះអាងថា ក្នុងឋានៈជាប្រធានកិច្ច សហប្រតិបត្តិការអប់រំអាស៊ាន ដំណាក់កាល ២០២២-២០២៣ វៀតណាមត្រៀមខ្លួន ជាស្រេចសហការជាមួយនូវែលសេឡង់ និងបណ្តាប្រទេសអាស៊ាន ដើម្បីបង្កើនភាព ធន់នៃប្រព័ន្ធអប់រំក្នុងតំបន់ ឆ្លើយតបដោយម្ចាស់ការចំពោះបញ្ហាប្រឈមនាពេល ខាងមុខ៕

