នាយករដ្ឋមន្រ្តីជប៉ុន លោក Kishida Fumio។ (រូបថត៖ EPA-EFE)
នាព្រឹកថ្ងៃទី ១១ មិថុនា នៅប្រទេសសិង្ហបុរី កិច្ចសន្ទនា Shangri La លើកទី ១៩ បានចាប់ផ្តើមថ្ងៃធ្វើការជាផ្លូវការដំបូង ជាមួយនឹងសម័យប្រជុំសំខាន់ៗចំនួន ៩។ ដូចដែលបានគ្រោងទុក សម័យប្រជុំ "ជំហានបន្ទាប់ក្នុងយុទ្ធសាស្ត្រមហាសមុទ្រ ឥណ្ឌា-ប៉ាស៊ីហ្វិករបស់អាមេរិក" បាន បើកថ្ងៃធ្វើការជាផ្លូវការដំបូងនៃកិច្ចសន្ទនា Shangri-La លើកទី ១៩ ។ ក្នុងសម័យប្រជុំនេះ រដ្ឋមន្ត្រីក្រសួងការពារជាតិសហរដ្ឋ អាមេរិក លោក Lloyd Austin បានថ្លែងសុន្ទរកថាដែលស្រាយបំភ្លឺឲ្យច្បាស់ពីគោល នយោបាយរបស់សហរដ្ឋអាមេរិកចំពោះតំបន់។ បន្ទាប់នោះ រដ្ឋមន្ត្រីការពារជាតិឥណ្ឌូ ណេស៊ី បារាំង និងជប៉ុនបានពិភាក្សាលើប្រធានបទ "ការគ្រប់គ្រងការប្រកួតប្រជែង ភូមិសាស្ត្រនយោបាយក្នុងពិភពលោកពហុប៉ូល"។ តាមការគ្រោងទុក លោកនាយឧត្តមសេនីយ៍ Phan Van Giang រដ្ឋមន្ត្រីក្រសួង ការពារប្រទេសវៀតណាមនឹងថ្លែងសុន្ទរកថាដ៏សំខាន់ក្នុងសម័យពិភាក្សាក្រោមប្រធានបទ “ធ្វើទំនើបកម្មយោធានិងសមត្ថភាពការពារជាតិ”៕