យោងតាមសហព័ន្ធកីឡាបាញ់កាំភ្លើងវៀតណាម ក្នុងវគ្គផ្តាច់ព្រ័ត្រនៃការប្រកួតបាញ់កាំភ្លើងវែង កីឡាការិនី Le Thi Mong Tuyen ទទួលបាន១២៥,៩ពិន្ទុយ៉ាងល្អឥតខ្ចោះ ជាប់ចំណាត់ថ្នាក់លេខ ៤ និងក្លាយជាអត្តពលិកដំបូងគេក្នុងវិញ្ញាសារបាញ់កាំភ្លើងវែង ដែលឈ្នះសំបុត្រចូលរួមព្រឹត្តិការណ៍កីឡាអូឡាំពិករដូវក្តៅ ដែលនឹងប្រព្រឹត្តទៅខែកក្កដាខាងមុខ នៅទីក្រុងប៉ារីស (បារាំង)។

កីឡាការិនីបាញ់កាំភ្លើង Le Thi Mong Tuyen ។ រូបថត៖ sggp.org.vn

នេះក៏ជាសំបុត្រអូឡាំពិកទី២ដែរសម្រាប់កីឡាបាញ់កំភ្លើងរបស់វៀតណាម។ សំបុត្រដំបូងរទៅលើ Trinh Thu Vinh ជាអ្នកបាញ់កាំភ្លើងដែលបានឈ្នះមេដាយមាសនៅទ្វីបអាស៊ី ក្នុងវិញ្ញាសារបាញ់កាំផ្លើងចម្រុះ ជាមួយ Pham Quang Huy កាលពីថ្ងៃទី ៩ខែមករា ។

រហូតមកដល់ពេលនេះ វៀតណាមមានសំបុត្រចូលរួមព្រឹត្តិការណ៍កីឡាអូឡាំពិកឆ្នាំ ២០២៤ ចំនួន ៤ សន្លឹក។ ក្រៅពីពីសំបុត្រចំនួន ២ សន្លឹករបស់ក្រុមកីឡាបាញ់កាំផ្លើងនោះ សំបុត្រនៅសល់ចំនួន ២ ទៀតគឺដណ្ដើមបានដោយ Nguyen Thi That (ជះកង់) និង Nguyen Huy Hoang (ហែលទឹក)៕