![]() |
មុន នេះ អ្នកបោះឆ្នោតអាមេរិកចំនួន ៤៦% គាំទ្រចំពោះសមត្ថភាពដឹកនាំប្រទេសរបស់ ប្រធានាធិបតីអាមេរិកលោក Donald Trump ។តាមការស្ទង់មតិដែល NBC News និង Wall Street Journal អនុវត្តន៍ក្រោយមកនោះ បានបង្ហាញថា តួលេខនេះបានធ្លាក់ចុះត្រឹម ២% មកត្រឹម ៤៤%។
នាបច្ចុប្បន្ន គណបក្ស ប្រជាធិបតេយ្យកំពុង នាំមុខ 8% បើធៀបនឹងគណបក្សសាធារណរដ្ឋក្នុងការរត់ប្រណាំងពាក់កណ្ដាលអាណត្តិចូលសភាជាន់ទាប ដោយទទួលបានអត្រាអ្នកគាំទ្រជាបន្តបន្ទាប់គឺ 50% និង 42 %។ គណបក្សប្រជាធិបតីចាំបាច់ត្រូវដណ្ដើមបាន អាសនៈចំនួន ២៣ ដើម្បីមានអាសនៈភាគច្រើននៅក្នុងសភាជាន់ទាប៕

