ទិដ្ឋភាពនៃពិធី (រូបថតៈ akp.gov.kh)

អញ្ជើញថ្លែងមតិក្នុងពិធីទទួលនិងប្រគល់នេះ រដ្ឋមន្ត្រីក្រសួងព័ត៌មាន លោក ខៀវ កាញ្ញារីទ្ធបានថ្លែងអំណរគុណនិងវាយតម្លៃខ្ពស់ចំពោះការដែលរដ្ឋាភិបាលវៀត ណាមបានសកម្មជួយឧបត្ថម្ភកម្ពុជាលើវិស័យផ្សព្វ ផ្សាយព័ត៌មាន ជាពិសេសគឺជួយ ឧបត្ថម្ភអំពីសំភារៈឧបករណ៍បច្ចេកទេសក៏ដូចជាអ្នកជំនាញការលើវិស័យនេះ។

មុននោះ កាលពីឆ្នាំ២០១៥ តាមរយៈវិទ្យុសម្លេងវៀតណាម VOV រដ្ឋាភិបាល វៀតណាមបានជួយឧបត្ថម្ភម៉ាស៊ីនផ្សាយសម្លេងចំនួន១៥ គ្រឿងសម្រាប់កម្ពុជា ។ ម៉ាស៊ីនទាំងអស់នេះនៅដំណើរការល្អ រួមចំណែកជួយឲ្យរដ្ឋអំណាចតំបន់របស់ កម្ពុជា ផ្សព្វផ្សាយអំពីគោលនយោបាយ ច្បាប់របស់រដ្ឋដល់ប្រជាជនម្នាក់ៗផងដែរ៕