កម្ពុជានឹងខ្ចីប្រាក់ពីប្រទេសមួយចំនួនដូចជា ចិន ថៃ ជប៉ុន កូរ៉េខាងត្បូង បារាំង អាល្លឺម៉ង់ និងដៃគូអភិវឌ្ឍន៍មួយចំនួន។ ដើមទុននេះនឹងត្រូវបានវិនិយោគនៅក្នុងគម្រោងវិនិយោគសាធារណៈចំនួន ៣៥ ក្នុងឆ្នាំ ២០២២ ដើម្បីអភិវឌ្ឍន៍វិស័យថាមពល ប្រព័ន្ធធារាសាស្រ្ត សុខាភិបាល អប់រំ កសិកម្ម និងវិស័យអាទិភាពផ្សេងទៀត៕